(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញវិធានការរដ្ឋបាលបណ្ដោះអាសន្នជាថ្មី ដោយបម្រាមគោចរពេលយប់ និងរឹតត្បិតសកម្មភាពមួយចំនួន គិតចាប់ពីម៉ោង ២២ថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា។

យោងតាមរដ្ឋបាលខេត្តសៀមរាប ការដាក់វិធានការនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ជាសហគមន៍ក្នុងភូមិសាស្រ្ដខេត្តសៀមរាប ដែលកំពុងផ្ទុះការកើនឡើងគួរឱ្យកត់សម្គាល់។

គិតត្រឹមថ្ងៃទី១២ ខែមិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤២៣នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១១០នាក់ ស្លាប់៣នាក់ និង៣១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕