(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៣១៣,០៨២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៤,៣១៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer។

ឥណ្ឌូនេស៊ីនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៩០១,៤៩០នាក់ (ស្លាប់ ៥២,៧៣០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៣០៨,៣៥២នាក់ (ស្លាប់ ២២,៦៥២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦៥២,២០៤នាក់ (ស្លាប់ ៣,៨៤៤នាក់)
* ថៃ ឆ្លងចំនួន ១៩៣,១០៥នាក់ (ស្លាប់ ១,៤៣១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៥,២៣០នាក់ (ស្លាប់ ៣,២៤១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,២៦៣នាក់ (ស្លាប់ ៣៤នាក់)
* កម្ពុជា ឆ្លងចំនួន ៣៧,៩៥៩នាក់ (ស្លាប់ ៣២០នាក់)
* វៀតណាម ឆ្លងចំនួន ១០,២៤១នាក់ (ស្លាប់ ៥៨នាក់)
* ទ្បាវ ឆ្លងចំនួន ១,៩៩០នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤៨នាក់ (ស្លាប់ ៣នាក់)៕