(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី១៣ ខែមិថុនា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ ៣តោនក្នុងមួយឆ្នាំ http://fna.asia/7e879ce

២៖ ក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថា ការចោទរបស់ស្ថានទូតអាមេរិកថា «កម្ពុជាពុំបានផ្តល់ភាពពេញលេញដល់ដំណើរទស្សនកិច្ច» គឺជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត http://fna.asia/96f973d

៣៖ វ៉ាក់សាំងការពារកូវីដ១៩ពីចិន ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជា http://fna.asia/e0457a9

៤៖ គ.ជ.ប សម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បង នៅថ្ងៃទី២០ មិថុនាខាងមុខនេះក្រោយមានសំណើពីសម្តេចតេជោ​ http://fna.asia/23831bd

៥៖ សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ កម្មវិធីផ្តល់ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ដល់ពលរដ្ឋរងគ្រោះដោយកូវីដ១៩ http://fna.asia/3735984

៦៖ ចិនសម្រេចផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ចំនួន៥លានដូស ក្នុងខែមិថុនានេះ http://fna.asia/0186ef7

៧៖ ក្រសួងប្រៃសណីយ៍ និងក្រសួងសុខាភិបាល ច្រានចោលការផ្សាយព័ត៌មានប្រឌិតថា ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យក្នុងប្រព័ន្ធទប់ស្កាត់កូវីដ១៩ Stop Covid http://fna.asia/19c7082

៨៖ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំបន្ថែមឱ្យរឹតបន្ដឹងសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំលក្ខណៈឯកជន ក្រោយការឆ្លងជំងឺកូវីដកើនឡើង http://fna.asia/1691e98

៩៖ ក្រសួងសុខាភិបាល ច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ដែលថាវីវុសកូវីដ១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឲ្យស្លាប់ http://fna.asia/bb4b14c

១០៖ បេក្ខជន២រូប ដាក់ពាក្យស្នើធ្វើជាប្រធានគ.ជ.ប ខណៈរដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈអចិន្រ្តៃយ៍នៅដើមសប្តាហ៍ក្រោយ ដើម្បីពិនិត្យលក្ខណៈសម្បត្តិ http://fna.asia/5432d40