(ភ្នំពេញ)៖ សពនគរបាលចរាចរណ៍ ខណ្ឌ៧មករា លោក យ៉ាវ បូរ៉ា ដែលបានស្លាប់ រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ត្រូវបាន​ដង្ហែសពទៅកាន់​ឈាបនដ្ឋាន​ វត្តនួនមុនីរាម (ហៅវត្ត​ថាន់) ដើម្បី​ធ្វើ​ឈាបនកិច្ច និមន្ត​ព្រះសង្ឃ​បង្សុកូល គោរព​វិញ្ញាណ​ក្ខន្ធ​​ជា​លើកចុងក្រោយ​ នឹងបូជាហើយនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ ដោយមាន នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាអ្នកផ្តល់ភ្លើងបូជាសព។

ពិធីបូជាសពរបស់លោក យ៉ាវ បូរ៉ា មានការអញ្ជើញចូលរួម យ៉ាងច្រើនកុះករពីសំណាស់ មន្ត្រីនគរបាលរួចអាជីព និងញាតិមិត្ត បងប្អូននៃសពផងដែរ។

សូមជម្រាបថា លោក យ៉ាវ ប៉ូរ៉ា បានដួលស្លាប់ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ក្នុងពេលបំពេញភារកិច្ចការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំត្រឡប់មកពីចូលរួមកិច្ចប្រជុំនៅប្រទេសឡាវ៕