(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,២៨៧,៤៥០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៣,៨៩០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨៩៤,០២៥នាក់ (ស្លាប់ ៥២,៥៦៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៣០០,៣៤៩នាក់ (ស្លាប់ ២២,៥០៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦៤៦,៤១១នាក់ (ស្លាប់ ៣,៧៦៨នាក់)
* ថៃ ឆ្លងចំនួន ១៨៩,៨២៨នាក់ (ស្លាប់ ១,៤០២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៥,០៦៤នាក់ (ស្លាប់ ៣,២៣៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,២៤៥នាក់ (ស្លាប់ ៣៤នាក់)
* កម្ពុជា ឆ្លងចំនួន ៣៧,៣២១នាក់ (ស្លាប់ ៣១១នាក់)
* វៀតណាម ឆ្លងចំនួន ៩,៩៨០នាក់ (ស្លាប់ ៥៧នាក់)
* ទ្បាវ ឆ្លងចំនួន ១,៩៧៩នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤៨នាក់ (ស្លាប់ ៣នាក់)៕