(ភ្នំពេញ)៖ ក្រុមនិស្សិតស្ម័គ្រចិត្ត«មូលនិធិកម្ពុជា» បាននិយាយថា ដោយក្តីអាណិត និងដើម្បី​រួមចំណែក​កាត់បន្ថយការលំបាក របស់មណ្ឌលទាំងពីរនេះ ទើបថ្ងៃនេះ ​ក្រុមនិស្សិតស្ម័គ្រ​ចិត្ត​«មូលនិធិកម្ពុជា» សហការជាមួយ ក្រុម Together We Can និងបុគ្គលិកក្រុមហ៊ុន ទឹកបរិសុទ្ធ EVA នាំយកអំណោយរបស់​សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសបងប្អូន​ប្រើប្រាស់ បណ្ដាញសង្គម Facebook បានសម្រេចចិត្តធ្វើដំណើរ យក​សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគ-បរិភោគ មួយចំនួន ឧបត្ថម្ភ ដល់មណ្ឌលថែរក្សាកុមារ និងជនចាស់ជរា ឬអ្នកផ្ទុះមេរោគអេដស៍ ​នៅក្នុងមណ្ឌលចំនួនពីរ នៅរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៦នេះ។

មណ្ឌលចិញ្ចឹមកុមារកំព្រាទាំងពីរ ខាងលើនេះទី១ មានឈ្មោះថាមណ្ឌល «បង​ប្រុស​មេ​ត្តា ករុ​ណា» និងទី២​ មណ្ឌល «បងស្រី​មេតា្ត ករុណា» ដែលមានទីតាំងស្ថិតនៅ​សង្កាត់ ពងទឹក ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ។ បើតាមការនិយាយ ឲ្យដឹងពីបុគ្គលិកបម្រើការងារ នៅមណ្ឌលបង​ប្រុស​មេ​ត្តា ករុ​ណា ម្នាក់បានលើកឡើងថា សម្រាប់មណ្ឌលបង​ប្រុស​មេ​ត្តា ករុ​ណា នេះគឺមាន​ទាំ​ងកុមារ ផ្ទុកមេរោគ​អេដស៍ មនុស្សវ័យជំទង់ និងចាស់ជរា ដែលភាគច្រើនពួកគាត់ ជា​មនុស្ស​បាត់បង់​សមត្ថភាព និងសតិបញ្ញាឬពិការ ហើយត្រូវបានក្រុមគ្រួសារ សាច់ញាតិឪពុក-ម្តាយបោះបង់ចោល។

​នៅក្នុងមណ្ឌលនេះ ផ្តោតសំខាន់លើការចិញ្ចឹម មើលថែមនុស្សប្រុសមិនថាកុមារ ឬជនចាស់ជរា​ទេ ​ព្រោះមណ្ឌលបង​ប្រុស​មេ​ត្តា ករុ​ណា ចាំទទួលយកតែបុរសៗប៉ុណ្ណោះ។ ដោយឡែក​មនុ​ស្ស​ស្រី​ដូចជា​ ​កុមាររី ក្មេងជំទង់ ឬចាស់ជរា គឺត្រូវបានការមើលថែពីមណ្ឌលបងស្រី មេតា្ត ករុ​ណា ពោលគឺបែងចែកគ្នាដាច់ បុរសរស់នៅមួយផ្នែក រីឯនារីត្រូវបានការមើលថែ មួយផ្នែក​ដូច​គ្នា គ្រា​ន់តែមិនបាន​ដាក់ឲ្យរស់នៅ ក្នុងមណ្ឌលតែមួយជាមួយគ្នាប៉ុណ្ណោះ។

​កញ្ញា ហង្ស ម៉ារីនី តារាសម្តែងច្រមុះស្រួច កំពុង​លេចធ្លោលើ​សកម្មភាព​មនុស្សធម៌​ ជាអ្នកដឹកនាំក្រុមការងារ ​បានប្រាប់ឲ្យដឹងថា ​សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ​ និងគ្រឿ​ង​ឧបភោគ-បរិ​ភោ​គ ទាំងអស់មានដូ​ច​ជា​ មី ប្រេងឆា នំកញ្ចប់ ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៉ីវ និងអង្ករ ហើយបានយកទៅឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា ​ជនពិការ ជនខ្សោយបញ្ញា​ស្មារតី និងជនផ្ទុកមេរោគអេដស៍ ចំនួន២កន្លែង នៅជាយរាជធានីភ្នំពេញ។

តំណាងក្រុមនិស្សិតស្ម័គ្រចិត្ត​«មូលនិធិកម្ពុជា» បាននិយាយថា ដោយក្តីអាណិត និងដើម្បី​រួមចំណែកកាត់បន្ថយការលំបាក របស់មណ្ឌលទាំងពីរនេះ ទើបថ្ងៃនេះ ​ក្រុមនិស្សិតស្ម័គ្រចិត្ត«មូលនិធិកម្ពុជា» សហការជាមួយ ក្រុម Together We Can និងបុគ្គលិកក្រុមហ៊ុន ទឹកបរិសុទ្ធ EVA នាំយកអំណោយរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសបងប្អូនប្រើប្រាស់ បណ្ដាញសង្គម Facebook បានសម្រេចចិត្តធ្វើដំណើរ យក​សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគ-បរិភោគ មួយចំនួន ឧបត្ថម្ភ ដល់មណ្ឌលថែរក្សាកុមារ និងជនចាស់ជរា ឬអ្នកផ្ទុះមេរោគអេដស៍ ​នៅក្នុងមណ្ឌលចំនួនពីរ គឺមណ្ឌល «បង​ប្រុស​មេ​ត្តា ករុ​ណា» និង​មណ្ឌល «បងស្រី​មេតា្ត ករុណា»​។

ហង្ស ម៉ារីនី បន្តថា ចំពោះថវិកា ត្រូវបានចំណាយទិញសម្ភារៈ មានចំនួនជាង១ពាន់ដុល្លារ ដែលថវិកាទាំងនេះ​ បាន​មកពីសប្បុរជននានា ទូទាំងប្រទេស និងបងប្អូន អ្នកលេងបណ្ដាញ​សង្គម Facebook ដែលមានចិត្ត​សប្បុរសបរិច្ចាគ ទោះតិចក្ដីច្រើនក្ដី ដើម្បីជួលដល់ជនក្រីក្រ ក្នុងគោលបំណងជួយ​សម្រាលទុក្ខលំបាក បានមួយផ្នែក បន្ទាប់ពីទទួលបានការឧបត្ថម្ភ ពីអង្គការក្រៅប្រទេស៕