(ភ្នំពេញ)៖ Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនដ៏ធំឈានមុខលំដាប់លេខ៣ លើពិភពលោក កំពុងតែធ្វើឲ្យទីផ្សារស្មាតហ្វូនអង្រួនកក្រើកជាថ្មីម្តងទៀតហើយ ជាមួយនឹងព័ត៌មានលេចធ្លាយរបស់ Huawei P9 ស៊េរីថ្មីរបស់ខ្លួន។

យោងតាមគេហទំព័រ GSM Arena ដែលជាប្រភពព័ត៌មានអំពីឧបករណ៍ចល័ត ពិសេសស្មាតហ្វូននោះ បាននិយាយថា P9 របស់ Huawei ជាស្មាតហ្វូនលំដាប់កំពូលមួយទៀត ដោយសារតែមុខងារដ៏ពិសេសគឺកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ ដែលមានទំហំ ១២មេហ្គាភិចសែល ឬ២០មេហ្គាភិចសែល ជាមួយនឹងកាមេរ៉ាមុខ ៨មេហ្គាភិចសែល ដែលអាចនឹងមានភ្ជាប់មកជាមួយនូវអង្គញាណ (Sensor) ប្រភេទ laser-focus នៅខាងក្រោមភ្លើង Flash ដើម្បីជួយដល់ការថតរូបឲ្យកាន់តែល្អប្រសើរ និងសម្រាប់ដាក់ Filters ឲ្យរូបភាពកាន់តែច្បាស់ និងស្រស់ស្អាតផងដែរ។

GSM Arena បន្ថែមថាមុខងារកាមេរ៉ារាល់ស្មាតហ្វូនស៊េរី P របស់ Huawei នឹងមានបំពាក់នូវមុខងារពិសេសៗ ដូចជា ថតរួបនិងសារ៉េភាពច្បាស់ រូប និងផ្ទៃ (wide aperture) ថតវីដេអូមុខស្អាត (Beauty video) ថតវីដេអូយឺតៗ (Slow-motion) ទប់រំញ័រ (HDR) ថតរូបចាប់ចលនាពន្លឺ (Light painting) ថតវីដេអូលឿន (Time-lapse) ជាពិសេសបំពាក់ជាមួយបច្ចេកវិទ្យាសេន្កក្រយ៉ៅដៃជំនានថ្មី់ទី2 ដែលប្រើបានច្រើនជាង Mate 8 ដូចជា ដោះសោរ លើកទូរសព្ទ័ បិតសំលេងនាឡិការរោទិ៍។

ខណៈដែលព័ត៌មានលេចធ្លាយនេះកំពុងតែធ្វើឲ្យអ្នកនិយមប្រើស្មាតហ្វូននៅជុំវិញពិភពលោកជ្រួលច្របល់នោះ ពីមួយថ្ងៃទៅមួយថ្ងៃ កម្មវិធីនេះធ្វើឲ្យមនុស្សម្នាចាប់អារម្មណ៍កាន់តែច្រើន ដោយសារតែមានពាក្យចចាមអារ៉ាមថា Huawei P9 នឹងចេញលក់ខែមេសា ស្របពេលដែលកម្មវិធីនេះនឹងរៀបចំឡើងដែរនោះ។

គេហទំព័រជាច្រើនដែលកំពុងតែបាចសាចពាក្យចចាមអារ៉ាមនេះ បានបង្ហើបថាលក្ខណៈសម្បត្តិរបស់ P9 គឺមានបំពាក់ជាមួយនឹងអង្គប្រតិបត្តិ (CPU) ប្រភេទ Kirin 950 CPU, Quad-core 2.3 GHz Cortex-A72 & quad-core 1.8 GHz Cortex-A53 ល្បឿនលឿន និង GPU ប្រភេទ Mali-T880 ហើយដែលមានអង្គចងចាំ (RAM) ដល់ទៅ 4GB រឺ 6GB ថ្មទំហំ 3900mAh កាន់បានយូរ ស៊ីមពីរ ល្បឿនអ៊ីនធើណិត 4G LTE និងអេក្រង់ប្រភេទ IPS-NEO ទំហំ 5.2 អ៊ីញ ផ្តល់ភាពភ្លឺច្បាស់ត្រជាក់ភ្នែក ដែលស្រោបដោយស្រទាប់កញ្ចក់ការពារ Corning Gorilla Glass 4 ជាមួយនឹងអង្គដំណើរការ OS (អែនដ្រយ )ចុងក្រោយ Andriod 6.0 Marsmallow ទៀតផង។

ថ្មីៗកន្លងទៅនេះ មានព័ត៌មានលេចឭថា P9 នឹងចេញក្នុងថ្ងៃ 06 ខែមេសាខាងមុខនេះ ដោយបង្ហាញស៊េរី ថ្មីៗ ឡូយៗ ដូចជា Huawei P9, Huawei P9 max និង P9 lite នៅទីក្រុងឡុងប្រទេសអង់គ្លេស ខណៈដែលព័ត៌មានមួយចំនួនទៀតថានឹងចេញនៅត្រីមាសទី២នៃឆ្នាំនេះ តែមិនច្បាស់ ពីខែ ឬទីកន្លែង (ប្រទេស) ច្បាស់លាស់៕