(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦ករណីទៀត ដែលទើបរកឃើញថ្មី។

សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នោះ ករណីនាំចូលចំនួន៤ករណី និងករណីឆ្លងក្នុងសហគមន៍ចំនួន២ករណី។ ខណៈថ្ងៃនេះបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន៣នាក់ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៩៦ករណី ក្នុងនោះករណីនាំចូល ចំនួន៩២ និងករណីឆ្លងក្នុងសហគមន៍ចំនួន៤ ព្រមទាំងព្យាបាលជាសះស្បើយចំនួន២៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន៦៩នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេចបិទបណ្តោះអាសន្នទីតាំងអាជីវកម្ម មន្ទីរព្យាបាល និងសម្ភពសំរោង ក្នុងភូមិសំរោង សង្កាត់សំរោង និងបិទខ្ទប់ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង នៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោងផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖