(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានសម្រេចផ្អាកបណ្ដោះអាសន្នអាជីវកម្មហាង «ប៊ុន សឿន» គុយទាវឆ្ងាញ់បេនឡាន ក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយជាប់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ។

ចំពោះបងប្អូនអ្នកដែលបានចូលបរិភោគអាហារនៅហាងខាង លើចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ និងអ្នកដែលធ្លាប់មានការពាក់ព័ន្ធ ហើយមានការសង្ស័យសូមពិនិត្យ និងតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ និងសម្រាកនៅផ្ទះដាច់តែឯង ក្នុងករណីមានការប្រែប្រួលខុសប្រក្រតី ដូចជាឡើងកម្តៅលើសពី ៣៧អង្សាសេ ក្អក កណ្តាស់ ឈឺបំពងក ត្រូវប្រញាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ៖