(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប អំពាវនាវប្រជាពលរដ្ឋដែលធ្វើដំណើរចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រស្រុកសូត្រនិគម និងស្រុកជីក្រែង មានការប្រុងប្រយ័ត្នខ្ពស់បំផុត បន្ទាប់ពីអាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ឆ្លងក្នុងសហគមន៍ក្នុងស្រុកទាំង២ ដោយមិនអាចកំណត់មុខសញ្ញាច្បាស់លាស់ ពីប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅឡើយ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប៖