(កំពង់ឆ្នាំង)៖ ស្ត្រីម្នាក់បានស្លាប់ដោយជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០១។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ស្ត្រីដែលបានបាត់បង់ជីវិតខាងលើឈ្មោះ អ៊ូ សាត អាយុ៦២ ឆ្នាំ មានទីលំនៅភូមិស្ពានដែក ធ្លកវៀន ស្រុកសាមគីមានជ័យ ខេត្តកំពង់ឆ្នាំង។ គាត់បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ តែដោយស្ថានភាពមានសភាពធ្ងន់ធ្ងរ ព្រោះអាការៈ ហត់ ក្អក និងពិបាកដកដង្ហើម ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបានឡើយ ទើបស្លាប់នៅថ្ងៃទី៣ ខែមិថុនា។

តាមការសន្និដ្ឋានរបស់គ្រូពេទ្យ អ្នកជំងឺខាងលើនេះ ស្លាប់ដោយសារកូវីដ-១៩ និងជំងឺខ្វះគ្រាប់ឈាមក្រហម។ សពត្រូវបានយកទៅបូជានៅទី តាំងថ្មីសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវី-១៩ ស្ថិត នៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ៕