(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៦ម្សិលមិញនេះ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើងចំនួន១០លើក ក្នុងនោះយប់៩លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់៦នាក់ រងរបួសធ្ងន់៦នាក់ និងរបួសស្រាល៤នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទាំង១០លើក​នេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៧គ្រឿង រួមមានម៉ូតូ​ចំនួន ៧គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង រថយន្តធុនធំចំនួន៤គ្រឿង យានផ្សេងៗ១គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណីគ្រោះថ្នាក់ចរាចរណ៍ ​រួមមាន ល្មើសល្បឿន២លើក, ស្រវឹង៣លើក ,ប្រជែងគ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ១លើក, មិនប្រកាន់ស្តំា២លើក និងបត់គ្រោះថ្នាក់១លើក។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៨នាក់។

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៦ម្សិលមិញនេះ​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យាន​យន្តដែលល្មើស​សរុប​ ទូទាំងប្រទេស​មានចំនួន ៥៩៦២គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន ២៧១៩គ្រឿង ​ពិន័យ​សរុប៣២៤៣គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព១៤៧៧នាក់ ៕