(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន០២នាក់ តាមរយៈឧបករណ៍តេស្តរហ័ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អ្នកជំងឺកូវីដ១៩ ដែលរកឃើញថ្មីទាំង២នាក់នេះ នៅស្រុកស្រែអំបិល ដែលជាអ្នកជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ឈ្មោះ ម៉ន សុខម៉េង ដែលជាកម្មករចំណីសត្វ (អាយ តាវ) ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង៖