(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២២នាក់ថ្មីថែមទៀត ដែលភាគច្រើនជាកម្មករ កម្មការិនី កម្មករសំណង់ និងកសិករ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បច្ចុប្បន្នអ្នកជំងឺទាំង ២២នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច។

សូមជម្រាបថា គិតមកដល់ពេលនេះ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងសរុប២៦៨នាក់ហើយ ក្នុងនោះជាសះស្បើយចំនួន៦១នាក់, ស្លាប់៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២០៤នាក់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖