(ពោធិ៍សាត់)៖ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០៩នាក់បន្ថែមទៀត (ស្រី០៧នាក់) ក្នុងនោះមកពីរាជធានីភ្នំពេញ ០៨នាក់ និងខេត្តកណ្តាល ០១នាក់ និងជាសះស្បើយ ០១នាក់ (ប្រុស០១នាក់)។

គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន១២៦នាក់ (ស្រី៦៣នាក់) ក្នុងនោះជាសះស្បើយ ចំនួន៦៣ករណី (ស្រី៣២នាក់) មរណៈភាព ចំនួន០១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៦២ករណី (ស្រី៣០នាក់)។

គួរបញ្ជាក់ថា ករណីវិជ្ជមានថ្មីខាងលើ គឺជាករណីនាំចូល មិនមែនជាករណីផ្ទុះក្នុងសហគមន៍ទេ។ ជាមួយគ្នានោះ មន្ទីរក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបន្តចូលរួមអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕