(ភ្នំពេញ)៖ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានទទួលមរណភាពនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពរបស់លោកទេសរដ្ឋមន្ត្រី សូមបានទៅកាន់សោយសុខក្នុងសុគតិភពជាកុំបីឃ្លៀងឃ្លាតឡើយ៕