(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន៦៩នាក់ ដែលធ្វើដំណើរមកពីខេត្តប៉ៃលិន ចំនួន៦០នាក់, ប្រទេសថៃ ចំនួន ៥នាក់ និងជាសះស្បើយ១២នាក់។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន ៣០៣នាក់ បានព្យាបាលជាសះស្បើយ ១០៥នាក់ ករណីស្លាប់ ២នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន ២នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តបាត់ដំបង ចំនួន ១៩៦នាក់៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលបាត់ដំបង៖