(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នេះបានចាត់ឲ្យមន្រ្តី កាកបាទក្រហមកម្ពុជា ទៅចូលរួមរំលែកទុក្ខ ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបាននាំយកនូវថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគ ទៅជូនដល់ក្រុមគ្រួសារសព លោក អនុសេនីយ៏ឯក យ៉ាវ បូរ៉ា មន្រ្តីនគរបាលសណ្ដាប់ធ្នាប់ និងចរាចរណ៍ខណ្ឌ ៧ មករា ដែល បានទទួលមរណៈភាពដោយសារខ្យល់គរ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ខណៈពេលកំពុងបំពេញការងារការពារ សុវត្ថិភាពជូនថ្នាក់ដឹកនាំ នៅគោលដៅចំនុចក្ដាន់ពីរ តាមបណ្ដោយវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា៕