(កណ្ដាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទចរាចររថយន្តដឹកខ្សាច់ និងរថយន្តដឹកទំនិញធុនធ្ងន់រយ:ពេល៧ថ្ងៃ នៅលើកំណាត់ផ្លូវជាតិលេខ២១អា ចាប់ពីចំណុចគីឡូម៉ែត្រ៤+២៥០ ដល់គីឡូម៉ែត្រ៦+២០០ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដើម្បីសម្រួលដល់ការជួសជុលចាក់កៅស៊ូលើកំណាត់ផ្លូវខាងលើ។

សូមអានលិខិតរបស់មន្ទីរសាធារណ:ការដែលបណ្ដាញព័ត៍មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ ដែលមានខ្លឹមសារដូចខាងក្រោម៖