(ព្រះសីហនុ)៖ ការប្រកួតបាល់ទះ ពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) ដែលមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៨-១៣ ក្នុងទឹកដីឆ្នេរអូរឈើទាល ខេត្ដព្រះសីហនុ បានចញជាលទ្ធផលហើយ គឺលេខ១ បានទៅលើកងពលតូចលេខ៣១ ការពារកោះឆ្នេរ, លេខ២ បានទៅលើ Aqau Family Resort, លេខ៣ បានទៅលើ វិទ្យាល័យ ហ៊ុន សែន កំពង់សិលា និងលេខ៤ បានទៅលើក្រុមឆ្នេរស្អាត។

ការប្រកួតវគ្គផ្ដាច់នេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ដែលការប្រកួតមានចំនួនពីរគូ គឺគូទី១-ក្រុមឆ្នេរស្អាត ប៉ះជាមួយក្រុម វិទ្យាល័យហ៊ុនសែន កំពង់សិលា និងគូទី២-ក្រុម Aqua Family Resort ជាមួយក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងក្រុមកងពលតូចលេខ៣១ ការពារកោះឆ្នេរ ប្រកួតជាមួយក្រុម Aqau Family Resort លទ្ធផលបច្ចេកទេសក្រុម កងពលតូចលេខ៣១ ការពារកោះឆ្នេរ ឈ្នះក្រុម Agau Family Resort គឺ៣សិតទល់នឹង០សិត និងរវាងក្រុមឆ្នេរស្អាត ប្រកួតជាមួយក្រុមវិទ្យាល័យ ហ៊ុន សែន កំពង់សិលា ជាលទ្ធផលគឺក្រុមវិទ្យាល័យ ហ៊ុន សែន កំពង់សិលា ឈ្នះក្រុមឆ្នេរស្អាត ៣សិតទល់នឹង២សិត។

គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នឹងបន្ដប្រកួតនៅតាមបណ្ដាខេត្ដមួយចំនួនផ្សេងទៀត សូមតាមដានទស្សនាទាំងអស់ ដើម្បីជួយលើកស្ទួយវិស័យកីឡា នៅកម្ពុជា៕