(ភ្នំពេញ)៖ សពរបស់លោក ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បាននិងកំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅគេហដ្ឋានស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុននឹងរៀបចំបូជា នៅវត្តបុទុមវត្តី។

សម្រាប់កម្មវិធីបុណ្យសពលោកទេសរដ្ឋមន្ដ្រី ត្រាំ អ៊ីវតឹក នឹងត្រូវរៀបចំដូចជា៖

កម្មវិធីថ្ងៃទី១៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១

- ០៧៖៤៥នាទី ពិធីខមាទោស
- ០៨៖០០នាទី អញ្ជើញសពឯកឧត្តម ត្រាំ អ៊ីវតឹក ឡើងមញ្ជូសា(ផ្ទះថ្មី) , ពិធីសាសនា, នមសក្តា, ព្រះសង្ឃបង្សុកូល
- ១៤៖០០ - ១៦៖00នាទី ពិធីគោរពវិញ្ញាណក្ខន្ធ
- ១៦៖០០នាទី នមសក្កា ចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា
- ១៩៖០០នាទី ស្វាធ្យាយព្រះសត្តប្បករណាភិធម្មបែបស្មូត

កម្មវិធីថ្ងៃទី២៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១

- ០៨៖០០នាទី ពិធីសាសនា
- ៩៖៣០ - ១១៖៣០នាទី ពិធីគោរពវិញ្ញាណក្ខន្ធ
- ១៤៖ ០០ - ១៦៖00នាទី ពិធីគោរពវិញ្ញាណក្ខន្ធ
- ១៦៖០០នាទី នមសក្កា ចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា
- ១៩៖០០នាទី ស្វាធ្យាយព្រះសត្តប្បករណាភិធម្មបែបស្មូត

កម្មវិធីថ្ងៃទី៣៖ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១

- ០៦៖១៥ នាទី ពិធីសាសនា
- ០៧៖០០នាទី ពិធីរំកិលសពឆ្ពោះទៅកាន់មេរុ (មុខវត្តបុទុមវត្តី)។

សូមបញ្ជាក់ថា លោក ត្រាំ អ៊ីវតឹក ជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតរដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានទទួលមរណភាព នៅវេលាម៉ោង២៖២៥នាទី រសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២ ១ ដោយរោគាពាធ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស មកដល់ប្រទេសកម្ពុជា៕