(ភ្នំពេញ)៖ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសមាជិក សមាជិកា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពលោក ត្រាំ អ៉ីវទឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។

ក្នុងសាររំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារសព, លោក អ៉ឹម ឈុនលឹម បានចាត់ទុកមរណភាពលោកទេសរដ្ឋមន្ត្រី ត្រាំ អុីវតឹក ជាការបាត់បង់នូវឧត្តមស្វាមី លោកឪពុក និងជីតា ែដលប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារ។ មរណភាពរបស់លោក ក៏ជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបរបស់ជាតិ ែដលពេញមួយជីវិតបានចូលរួមចំែណកយា៉ងសកម្ម ក្នុងការបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។

ក្នុងសារលិខិតនេះ លោក អ៉ឹម ឈុនលឹម និងសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារទាំងមូល និងបួងសួងសូមបដិសន្ធិវិញ្ញាណរបស់លោក ត្រាំ អុីវតឹក បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតប្រែជាប្រការដទៃឡើយ។

សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវទឹក អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលអនិច្ចកម្មនៅរសៀលថ្ងៃអង្គារ ទី០១ ែខមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ៕