(ពោធិ៍សាត់)៖ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ (ស្រី០០នាក់) ក្នុងនោះមកពីភ្នំពេញ ០១នាក់ និងអ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ១៩ ០១នាក់ និងជាសះស្បើយ ០៥នាក់ (ស្រី០២នាក់)។

គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន១១៧នាក់ (ស្រី៥៦នាក់) ក្នុងនោះជាសះស្បើយ ចំនួន៦២ករណី (ស្រី៣២នាក់) មរណៈភាព ចំនួន០១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥៤ករណី (ស្រី២៣នាក់)។

ជាមួយគ្នានោះ មន្ទីរក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបន្តចូលរួមអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕