(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សចំនួន ៤២នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

បន្ថែមពីនេះ រដ្ឋបាលខេត្តប៉ៃលិន ក៏បានចេញវិធានការរដ្ឋបាលសផ្អាកជាបណ្តោះអាសន្នទីទាំងអាជីវកម្មក្រុមហ៊ុន និងយកទីតាំងក្រុមហ៊ុននេះសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក។ ព្រមទាំងចេញវិធានការរដ្ឋបាលបិទខ្ទប់ជាបណ្តោះអាសន្ននូវខ្នងផ្ទះមួយចំនួន ក្នុងភូមិចំនួន៣ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន បានអំពាវនាវដល់សាធារណៈជន និងប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ សូមតាមដានសុខភាពជាប្រចាំ ក្នុងករណីសង្ស័យត្រូវរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ដ ក្រុង ស្រុក ឬមណ្ឌលសុខភាពដែលនៅជិតបំផុតរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន៖