(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន ០១នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលធ្វើដំណើរមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១ ខែមិថុនានេះ។

យោងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៥ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៥៣ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២ករណី និងបានព្យាបាលជាសះស្បើយចំនួន ១៦ករណី កំពុងសម្រាកព្យាបាលចំនួន ៣៩ករណីទៀត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖