(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញបុរស២នាក់ទៀតមានវិជ្ជមានកូវីដ១៩។ ក្នុងនោះម្នាក់ពាក់ព័ន្ធកម្មវិធីភ្ជាប់ពាក្យ កូនប្រជាពលរដ្ឋរស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ និងម្នាក់ទៀតជាពលករឆ្លងដែនមកពីប្រទេសថៃ។

សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ រកឃើញកូវីដចំនួន៩ករណី ក្នុងនោះបានព្យាបាលជាសះស្បើយ ៣ករណី និងកំពុងសម្រាកព្យាបាលចំនួន ៦ករណីទៀត៕