(ពោធិ៍សាត់)៖ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ (ស្រី០១នាក់ អ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ១៩) និងជាសះស្បើយ ០២នាក់ (ស្រី០១នាក់)។

គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន១១៥នាក់ (ស្រី៥៦នាក់) ក្នុងនោះជាសះស្បើយ ចំនួន៥៧ករណី (ស្រី៣០នាក់) មរណៈភាព ចំនួន០១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥៧ករណី (ស្រី២៥នាក់)។

ជាមួយគ្នានោះ មន្ទីរក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបន្តចូលរួមអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕