(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៩០នាក់ ខណៈជាសះស្បើយចំនួន៤៤៨នាក់* រាយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៧១លាននាក់ ស្លាប់ជាង ៣លាន ៥៥ម៉ឺននាក់ និងជាសះស្បើយជាង ១៥៣លាន ១៣ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ៥នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ ចិនប្រកាសបញ្ចប់ «គោលនយោបាយកូនពីរ» ដោយអនុញ្ញាតឲ្យប្រជាជន អាចមានកូនដល់បីនាក់ ក្នុងមួយគ្រួសារ

៥៖ យប់នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូល ស្តីពីបញ្ហាអាកាសធាតុ ដែលរៀបចំដោយកូរ៉េ

៦៖ ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ្វុក ផ្ញើលិខិតទៅលោក ចូ បៃដិន ដើម្បីសុំជំនួយជាវ៉ាក់សាំងកូវីដ-១៩ និងការផ្ទេរបច្ចេកទេសផលិត

៧៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ ក្នុងខែឧសភាកម្ពុជាទទួលបានភ្ញៀវទេសចរជាង ១៩ម៉ឺននាក់

៨៖ អត្រាឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅឥណ្ឌាបន្តធ្លាក់ចុះវិញ, ចំនួនករណីឆ្លងសរុបកើនលើស ២៨លាននាក់

៩៖ មានចលនាដឹកកម្មករពីខេត្តផ្សេង មកចាក់វ៉ាក់សាំងនៅភ្នំពេញ, លោក ឥត សារ៉ាត់ អំពាវនាវឱ្យទប់ស្កាត់

១០៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩រហូតដល់ ៥,៤៨៥នាក់ និងអ្នកជំងឺ ១៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

១១៖ ក្រសួងសុខាភិបាល អំពាវនាវដល់ស្ដ្រីដល់មានផ្ទៃពោះ មកពិនិត្យសុខភាពឱ្យបានទៀងទាត់ តាមការកំណត់របស់គ្រូពេទ្យ

១២៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧,៧៥០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

១៣៖ កូរ៉េខាងជើង៖ ការបើកដៃឱ្យកូរ៉េខាងត្បូងផលិតមីស៊ីលមិនកំណត់ចម្ងាយបាញ់ បង្ហាញយ៉ាងច្បាស់ពីនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក

១៤៖ លោក ចូ បៃដិន សន្យាលើកយកបញ្ហាសិទ្ធិមនុស្ស ដាក់នៅលើតុប្រជុំជាមួយលោក វ៉្លាឌីមៀ ពូទីន

១៥៖ វ៉ាក់សាំងចិន Sinovac ធ្វើឲ្យអត្រាស្លាប់ដោយសារកូវីដ-១៩ «ធ្លាក់ចុះ៩៧%» នៅប្រទេសអ៊ុយរ៉ាហ្គាយ

- ព័ត៌មាន Fresh News Plus

១៖ សិល្បករ-សិល្បការីនីកូរ៉េ ១០រូប ត្រូវបានបញ្ជាក់ថា មានប្រជាប្រិយភាពបំផុត ប្រចាំខែឧសភានេះ

២៖ ឃើញលេងល្អ! Chelsea ចង់ទិញ Lukaku មកវិញដោយហ៊ានក្រោម ១០០លានផោន

៣៖ លោក Keisuke Honda ធ្វើដំណើរទៅដឹកនាំក្រុមជម្រើសជាតិកម្ពុជាផ្ទាល់ នៅបារ៉ែន

៤៖ PSG មិនអនុញ្ញាតឲ្យ Pochettino ចាកចេញឡើយ បើទោះបីជា Spurs ចង់បានទៅដឹកនាំវិញក៏ដោយ

៥៖ ការសម្តែងរបស់ក្រុមចម្រៀង TXT ត្រូវបានលុបចោល បន្ទាប់ពីក្រុមការងារ ទទួលបានលទ្ធផល «វិជ្ជមានកូវីដ-១៩»

៦៖ ឥណ្ឌាគ្រោងចំណាយថវិកា ២០ពាន់លានដុល្លារដើម្បីលើកកម្ពស់ការផ្គត់ផ្គង់បន្ទះអេក្រង់ LCD ខណៈតម្រូវការក្នុងស្រុកខ្ពស់

៧៖ BLACKPINK ជាប់ឈ្មោះក្នុងបញ្ជី «Guinness World Records» ក្លាយជាក្រុមចម្រៀង មានចំនួន Subscribers ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ «Youtube»

៨៖ បឹងកេត ក្រោន និងវិសាខា ស្ថិតក្នុងពូល A នៃពាន League Cup ខណៈការប្រកួតនឹងចាប់ផ្ដើមចុងសប្ដាហ៍នេះ

៩៖ វិបតិ្ត COVID-19 ធ្វើឲ្យអាហ្សង់ទីន ខកខានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America ឆ្នាំ២០២១

១០៖ ការចាកចេញរបស់ Zidane ដោយសារប្រធានក្លិប Real Madrid មិនមានការជឿជាក់ចំពោះលោក

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com