(ភ្នំពេញ)៖ ស្ត្រី​វ័យ​៤៤​ឆ្នាំម្នាក់​​ បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពីចុងសប្តាហ៍កន្លងទៅ ឃុំខ្លួន​ដាក់ពន្ធនាគារ ក្រោម​ការ​ចោទប្រកាន់​ពីបទ​ ញុះញង់​ឱ្យមាន​ការរើសអើង (​ស្អប់​ជាតិ​សាសន៍​) និង​បរិហារកេរ្តិ៍ ជា​សាធារណៈ តាម​រូបភាព​សរសេរបំភ្លៃ​ខុសពី​ការពិត​ យកទៅ​បង្ហោះ​តាមបណ្តាញ​ទំនាក់ទំនង​សង្គម (Facebook)​។​

​រយៈពេល​មួយថ្ងៃ​ក្រោយការឃុំខ្លួនមក ពោលគឺ​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ស្ត្រី​រូបនេះ​បានដាក់​ពាក្យសុំ​នៅក្រៅ​ឃុំ ដោយ​ពុំមាន​បញ្ជាក់​ពី​មូល​ហេតុអ្វី​ទាំងអស់​។​

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានលួចប្រាប់នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះថា នៅថ្ងៃដដែលនោះមានមន្ត្រី​ថ្នាក់ធំម្នាក់ ​បាន​កាន់​យក​លិខិត​សុំ នៅក្រៅ​ឃុំ​នេះ​មក​អង្គុយចាំ​នៅ​បន្ទប់ ចៅក្រម​ស៊ើបសួរ​ដោយ​ជំរុញ​ឱ្យចេញ ដីកា​សម្រេច​ដោះលែង​ ឱ្យនៅ​ក្រៅ​ឃុំ​ឆាប់ៗ​។ ប៉ុន្តែ​ដោយសារតែ​ពេលវេលា ប្រថុចញ៉ុច​ពេក តុលាការ​ពុំទាន់​សម្រេច យ៉ាងណា​នៅឡើយ​ទេ ពោលគឺ​រង់ចាំ ផ្តល់​ចម្លើយ​នៅ​សប្តាហ៍​ក្រោយ​វិញ​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ មជ្ឈដ្ឋានអ្នកច្បាប់​បាន​យល់ឃើញថា តុលាការ មិនត្រូវ​អនុញ្ញាតឱ្យ​ស្ត្រី​រូបនេះ​​ នៅក្រៅឃុំ​ទេ ព្រោះ​ដោយសារ​ទើបតែ​ជាប់ ពន្ធនាគារ​រយៈពេល​មួយថ្ងៃ ហើយ​បទ ល្មើស​ដែល​ត្រូវ​ចោទប្រកាន់​នេះ​ទៀត សោត​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​ធ្វើឱ្យ ប៉ះពាល់​ដល់​ទំនាក់ទំនង​មិត្តភាព​រវាង កម្ពុជា​និង​ថៃ។​

​ស្ត្រី​រូបនេះ​ឈ្មោះ​ទេព ថា​រី អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​មុន​ជាប់ឃុំ នៅផ្ទះ​លេខ​៨១២ ផ្លូវ​លេខ​៩៣ សង្កាត់ ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។​

​ដើមចម​ដែលនាំឱ្យ​មានការ ចោទប្រកាន់​រហូតដល់​ឃុំខ្លួន​នេះ​បាន កើតឡើង​ក្នុងអំឡុង​ខែមេសា រហូតដល់ខែមិថុនា ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ្ញ មាន​ករណី​ញុះញង់ ឱ្យមាន​ការរើសអើង (​ស្អប់​ជាតិ​សាសន៍​) និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ មួយ​បានកើតឡើង ប្រព្រឹត្ត​ដោយ​ជនសង្ស័យ ឈ្មោះ​ ទេព ថា​រី ដែល​បាន​សរសេរ បរិហារកេរ្តិ៍​លើ​ជនរងគ្រោះ​ឈ្មោះ ​អ៊ុង ដេ​បូរ៉ា ភេទ​ស្រី សញ្ជាតិ​ខ្មែរ ជនជាតិ​ថៃ មុខងារ​ប្រធាន​អង្គការ​សហការ​ពិភព​-​លោក ដោយ​សរសេរ​បំភ្លៃ​ខុសពី​ការ ពិត បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ដោយ​ប្រើ​ឈ្មោះ Tep Thida​។​

​ខ្លឹមសារ​ដែល​សរសេរ​បង្ហោះ នោះ​មានដូចជា «អា​ឆ្កែបម្រើ​ស្រី​សៀម​- ពួក​ឆ្កែឆ្កួត​បម្រើ​ស្រីសៀម​-​ស្រី​ថៃ​បំផ្លាញ្ញ អនាគត​កូន​ខ្មែរ​-​លួច​យក​ជំនួយ​ដាក់ ហោប៉ៅ​ខ្លួន​-​យក​ក្មេងស្រី​មេម៉ាយ​អ្នកក្រ ធ្វើ​អាជីវកម្ម​-​ប្រមាថមើលងាយ​ខ្មែរ​-​មាន​មេខ្លោង​​ ពីក្រោយ​បញ្ជា​ឱ្យ​ញុះញង់ ខ្មែរ​ឈ្លោះ​គ្នា​មិនចេះចប់ គឺ​មី​កញ្ចាស់​ថៃ ម្នា​ក់បំ​ផ្លា​ញ្ញគេ​ទាល់តែ​រលាយ​ខ្លួនឯង​-​ត្រួតត្រា​​ ដោយ​ស្រី​សៀម​-​និពន្ធ​ដោយ កញ្ជ្រោង​បិសាច»។ ឈ្មោះ​រតនា ផន ហៅ​អ៊ុង ដេ​បូរ៉ា ព្រមទាំង​ញុះញង់​ជាច្រើន​ទៀត តាមរយៈ​វិទ្យុ​សង្គ្រោះ​ជាតិ ដោយ​អត្ថន័យ​ទាំង​អស់នៃ​ការសរសេរ និង​ការ​បរិហារ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ខាងលើ​នោះ ឈ្មោះ​ទេព ថា​រី បាន សរសេរថា «ព្រះវិហា​រសេច​ក្តីមេត្តា នៃ​ព្រះ​គ្រឹ​ស្ត​ល្អ តែ​ខាងក្រៅ​ឈ្មោះ​អ៊ុង ដេ​បូរ៉ា បាន​ប្រើ​អំពើហិង្សា​លើ​រូបគាត់ និង​កុមារកំព្រា​ជាច្រើន​ទៀត​មិនឱ្យ ក្មេង​បាន​រៀនសូត្រ»​។​

​ការសរសេរ​នេះ​គឺ​ក្នុងន័យ​ឱ្យ អង្គការ​សហការ​ពិភពលោក​របស់ ឈ្មោះ​អ៊ុង ដេ​បូរ៉ា មានការ​អាប់ឱន និង ខូច​កេរ្តិ៍ឈ្មោះ​ដើម្បីឱ្យ​ម្ចាស់ជំនួយ​ផ្តាច់ជំនួយ និង​ធ្វើឱ្យ​សាធារណជន​មានការ រើសអើង​ស្អប់ខ្ពើម និង​គុំកួន​ទៅលើ​ជាតិ កំណើត​របស់​ឈ្មោះ​អ៊ុង ដេ​បូរ៉ា ដែល ជា​ជនជាតិ​ថៃ ដើម្បី​ប​ណ្តេ​ញ្ញោ​ឈ្មាះ អ៊ុង ដេ​បូរ៉ា​ចេញពី​កម្ពុជា ពិសេស​ញុះញង់ ឱ្យមាន​ការរើសអើង និង​ស្អប់​ជាតិ សាសន៍​រវាង​ជនជាតិខ្មែរ និង​ជនជាតិ ថៃ និង​ឱ្យមាន​ការរើសអើង​លើ​អ្នក​កាន់ សាសនា​គ្រិស្ត ។​

​ក្រៅពី​ការសរសេរ​បង្ហោះ តាម​ហ្វេ​ស​ប៊ុ​ក និង​ផ្សព្វផ្សាយ​តាម​វិទ្យុ ប៉ុណ្ណោះ​ទេ ស្ត្រី​ទេព ថា​រី បាន​ដើរ បរិហារកេរ្តិ៍ និង​ញុះញង់​តាម​ទី សាធារណៈ​ទៀតផង​៕