(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដង្កោ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញមុខជនសង្ស័យចំនួន៧នាក់ ជាសាធារណៈពាក់ព័ន្ធនឹងករណីគ្រឿងញៀន, កាច់កម៉ូតូ និងគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្មក្នុងមូលដ្ឋាន ដែលកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យទាំង៧នាក់ខាងលេីរួមមាន៖

*ទី១៖ ឈ្មោះ នាង សារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,
*ទី២៖ ឈ្មោះ រិទ្ធ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងពិដាន ទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ,
*ទី៣៖ ឈ្មោះ យុង សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែណជ័យ រាជធានីភ្នំពេញ
*ទី៤៖ ឈ្មោះ កង ណារិន ហៅ ដា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
*ទី៥៖ ឈ្មោះ យុង ចិន្តា ហៅ ដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
*ទី៦៖ ឈ្មោះ រឿន យឺត ហៅ វែង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
និងទី៧៖ ឈ្មោះ កែវ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យទាំង០៧នាក់មានសារធាតុញៀន)។

លោកអធិការបានបន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះ គឺកម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ដេីម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ខណៈកំពុងល្បាតក៏ឃេីញជនសង្ស័យបីនាក់ជិះម៉ូតូឌុបគ្នាកាត់វាលស្រែ ក្នុងភូមិម្ភៃបួន សង្កាត់ព្រៃស ក៏ឃាត់សួរនាំស្រាប់តែឆែកឃេីញសម្ភារកាច់កម៉ូតូ នៅជាប់ខ្លួនពួកគេ ទេីបកម្លាំងសមត្ថកិច្ចសម្រេចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលព្រៃស រហូតឈានដល់ការឃាត់ខ្លួនបក្ខពួកចំនួន ៤នាក់បន្ថែមទៀត (សរុប៧នាក់)។

លោកអធិការបានបញ្ជាក់ថា ក្រោយសួរនាំជនសង្ស័យបានឆ្លេីយសារភាពថាពួកគេពិតជាធ្លាប់បានធ្វេីសកម្មភាពកាច់កម៉ូតូ និងគាស់ផ្ទះប្រជាពលរដ្ឋ រួមទាំងប្រេីប្រាស់នៅសារធាតុញៀន។ ដូច្នេះ យោងតាមចម្លេីយសារភាព របស់ជនសង្ស័យ សមត្ថកិច្ចបានសម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕