(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុងសួយនីង ខេត្តស៉ីឈ័ន នៃសាធារណរដ្ឋប្រជាមានិតចិន នឹងផ្តល់អំណោយម៉ាស និងអាវវេជ្ជសាស្ត្រ ដល់រដ្ឋបាលខេត្តព្រះសីហនុ នៅពេលខាងមុខនេះ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភានេះ។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកអភិបាលក្រុងសួយនីង ខេត្តស៉ីឈ័ន និងស្ថាប័ននានា នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែរក្សានូវទំនាក់ទំនងជិតស្និទ្ធ ផ្ញើក្តីនឹករលឹក ការជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ជាពិសេសក្នុងបរិបទនៃការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១៕