(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៩០នាក់ ខណៈអ្នកជំងឺចំនួន ៤៤៨នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០,០៩៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២២,៦៣៦នាក់ និងស្លាប់សរុបចំនួន២១៤នាក់៕