(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ និងបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់បន្ថែមទៀត បន្ទាប់ពីបានធ្វើតេស្តរហ័ស (Rapid Test) ដែលបានរកឃើញនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ។

គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងកូវីដ១៩ ចំនួន៣៩៤នាក់ បានព្យាបាលជាសះស្បើយ១៨៦នាក់ កំពុងសម្រាកព្យាបាល ២០៣នាក់ និងស្លាប់ ៥នាក់៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង៖