(ព្រៃវែង)៖ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តព្រៃវែង បានប្រើប្រាស់ឧបករណ៍តេស្ដរហ័ស Rapid Test លើអាជីវករផ្សារព្រៃវែង ខេត្តព្រៃវែង ប្រមាណជាង២០០នាក់ ជាលទ្ធផលរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១០នាក់ (ស្រី៨នាក់) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ដែលសុទ្ធតែពាក់ព័ន្ធជាមួយអាជីវករលក់មាស។

របាយការណ៍មន្ទីរសុខាភិបាលខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទាំង១០នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រួមមាន៖

* ទី១៖ ឈ្មោះ ជៀន ចាន់សុធិ អាយុ២៣ឆ្នាំ រស់នៅភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡេង វាសនា (អ្នកលក់មាសផ្សារព្រៃវែង)

* ទី២៖ ឈ្មោះ ណាន ស្រីណា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ជាអ្នកលក់គុយទាវ នៅផ្សារព្រៃវែង បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡេង វាសនា (អ្នកលក់មាសផ្សារព្រៃវែង)

* ទី៣៖ ឈ្មោះ ចេង សុខេង អាយុ៤២ឆ្នាំ នៅភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ជាអ្នកលក់គុយទាវ នៅផ្សារព្រៃវែង បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡេង វាសនា (អ្នកលក់មាសផ្សារព្រៃវែង)

* ទី៖ ឈ្មោះ ស្រេង ភត្រា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ជាប្តីអ្នកលក់គុយទាវនៅផ្សារព្រៃវែង ឈ្មោះ ចេង សុខេង បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡេង វាសនា (អ្នកលក់មាសផ្សារព្រៃវែង)

* ទី៥៖ ឈ្មោះ សុខ ស្រីញ៉ូវ ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ជាជាងអ៊ុត សក់ នៅផ្សារព្រៃវែង បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡេង វាសនា (អ្នកលក់មាសផ្សារព្រៃវែង)

* ទី៦៖ ឈ្មោះ សុខ ពាង ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡេង វាសនា (អ្នកលក់មាសផ្សារព្រៃវែង)

* ទី៧៖ ឈ្មោះ មី ទាង ភេទស្រី អាយុ៥៧ឆ្នាំ នៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡេង វាសនា (អ្នកលក់មាសផ្សារព្រៃវែង)

* ទី៨៖ ឈ្មោះ ងៀន ធីធូ ភេទស្រី អាយុ៤៦ឆ្នាំ នៅភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡេង វាសនា (អ្នកលក់មាសផ្សារព្រៃវែង)

* ទី៩៖ ឈ្មោះ ង្វៀន ធីងួន ភេទស្រី អាយុ៦៩ឆ្នាំ នៅភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡេង វាសនា (អ្នកលក់មាសផ្សារព្រៃវែង)

* ទី១០៖ ឈ្មោះ សៀក សុរីយា ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡេង វាសនា (អ្នកលក់មាសផ្សារព្រៃវែង)៕