(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម ក្រុមហ៊ុនវ៉ាឡុង (ខេមបូឌា) អៅសូលអ៉ិនដាសស្ទ្រី ឯ.ក ស្ថិតក្នុងភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ក្រោយរកឃើញកម្មកររោងឆ្លងជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអភិបាលខេត្តកំពង់ចាម បានសម្រេចផ្អាកសកម្មភាពរោងចក្រនេះ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងដាលជំងឹកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្ដកំពង់ចាម។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖