(ពោធិ៍សាត់)៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០១នាក់បន្ថែមទៀត (ស្រី០០នាក់) មកពីខេត្តមណ្ឌលគិរី។

គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន១១៤នាក់ (ស្រី៥៥នាក់) ក្នុងនោះជាសះស្បើយ ចំនួន៥៥ករណី (ស្រី២៩នាក់) មរណៈភាព ចំនួន០១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥៨ករណី (ស្រី២៥នាក់)។

គួរបញ្ជាក់ថា ករណីវិជ្ជមានថ្មីខាងលើ គឺជាករណីនាំចូល មិនមែនជាករណីផ្ទុះក្នុងសហគមន៍ទេ៕