(តួកគី)៖ យោងតាមព័ត៌មានស៊ិនហួរ ចេញផ្សាយនៅយប់ជ្រៅចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦បានឲ្យដឹងថា មានករណីផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុង Ankara ប្រទេសតួកគី មានស្លាប់ និងរបួសជាច្រើននាក់ នេះបើយោងតាមអាជ្ញាធរប្រទេសតួកគី ថ្លែងប្រាប់សារព័ត៌មានស៊ិនហួរឲ្យដឹងយ៉ាងដូច្នេះ។

ការបាញ់ប្រហារក៏បានលឺសូរផងដែរ បន្ទាប់ពីមានការផ្ទុះគ្រាប់បែក, រថយន្តសង្គ្រោះបន្ទាន់បានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ ទោះបីយ៉ាងណាគេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់ស្លាប់ និងរបួសរងរបួសនោះទេ៕

សូមរង់ចាំព័ត៌មាន Update: