(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ បានព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត។

យោងតាមលិខិតជូនដំណឹង របស់រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា៖

* អ្នកជំងឺទី១៖ ឈ្មោះ ង៉ុយ ស្រីក្កេត ភេទស្រីអាយុ២៣ឆ្នាំ មុខរបរបុគ្គលិកលក់ឱសថស្ថានអរុណរស្មី ផ្សារអូរឡាំពិក រាជធានីភ្នំពេញ មានទីលំនៅភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

* ទី២៖ ឈ្មោះ ខេន សុខុន ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរបុគ្គលិកលក់ ឱសថស្ថានអរុណរស្មី ផ្សារអូរឡាំពិក រាជធានីភ្នំពេញ មានទីលំនៅភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

ឈ្មោះ ង៉ុយ ស្រីក្កេត និងឈ្មោះ ខេន សុខុន មានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយ និងឲ្យចេញញពីមន្ទីរពេទ្យត្រឡប់ទៅលំនៅដ្ឋានវិញ ដោយតម្រូវឲ្យបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃនៅផ្ទះ៕