(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៨នាក់ និងជាសះស្បើយអ្នកជំងឺចំនួន២នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា មកទល់នឹងពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ១៩ ស្របចំនួន ១១៨នាក់ ព្យាបាលជាសះស្បើយចំនួន ៦១នាក់ ស្លាប់២នា់ និង៥៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕