(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានឱ្យដឹងថា ពលករខ្មែរ១១នាក់ និងកុមារម្នាក់ ដែលជាប់គាំងនៅម៉ាឡេស៊ី កន្លងមក នឹងត្រឡប់មកកម្ពុជា នៅល្ងាច ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២១នេះ ក្រោយមានការសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី។

លោក បានអះអាងថា ពលករខ្មែរ១១នាក់ និងកុមារម្នាក់ នឹងធ្វើដំណើរមកមាតុភូមិវិញ តាមជើងយន្តហោះលេខ SQ158។

ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និងរៀបចំឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងបានចាត់មន្រ្តីជូនពួកគាត់ខាងលើ ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផង ដែរ។ នេះបើតាម លោក កុយ គួង៕