(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៦៖២០នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី១២ (GS12-F3) មូលហេតុដោយសារមានរថយន្តដឹកដី របស់ក្រុមហ៊ុនដឹកជញ្ជូន RC បើកទាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់កាកាប សង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (២) វិថីឈ្នះឈ្នះ សង្កាត់គោករការ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ (៣) សង្កាត់ស្នោរ និងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (៤) ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង២៣៖០០នាទីយប់។

អគ្គិសនីកម្ពុជាសូមអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕