(ភ្នំពេញ)៖ ក្រុមហ៊ុនខារ៉ាបាវ នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញមកបញ្ជាក់ថា ឃ្លាំងស្ដុកទំនិញមួយនៅខណ្ឌមានជ័យ ដែលរកឃើញមានបុគ្គលិកកើតជំងឺកូវីដ១៩នោះ មិនមែនជាឃ្លាំងរបស់ក្រុមហ៊ុនខារ៉ាបាវនោះទេ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ។

ការចេញមកបំភ្លឺរបស់ក្រុមហ៊ុនខារ៉ាបាវ បែបនេះធ្វើឡើងបន្ទាប់ពីមានការចែកចាយព័ត៌មានថា ឃ្លាំងស្ដុកទំនិញមួយដែលមានទីតាំងស្ថិតនៅខណ្ឌមានជ័យ បានរកឃើញបុគ្គលិកកើតជំងឺកូវីដ១៩ ហើយជាកម្មសិទ្ធិរបស់ក្រុមហ៊ុនខារ៉ាបាវ។

តាមរយៈលិខិតបំភ្លឺក្រុមហ៊ុនខារ៉ាប៉ាវ បញ្ជាក់យ៉ាងដូច្នេះថា «ថ្មីៗនេះមានព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយឈ្មោះផលិតផលខារ៉ាប៉ាវ ដើម្បីកុំឲ្យមានការយល់ច្រំឡ ក្រុមហ៊ុនខារ៉ាបាវ សូមបញ្ជាក់ថា ឃ្លាំងទំនិញដែលមានករណីកូវីដ១៩ ឈ្មោះ ស ពុទ្ធ នៅទីតាំងខណ្ឌមានជ័យ មិនមែនជាឃ្លាំងរបស់ក្រុមហ៊ុនខារ៉ាបាវនោះទេ»។

ខាងក្រោមនេះ ជាលិខិតបំភ្លឺរបស់ក្រុមហ៊ុនខារ៉ាបាវ៖