(កោះកុង)៖ ដើម្បីសុវត្ថិភាពដល់អាយុជីវិតដល់បងប្អូនជាប្រជាពលរដ្ឋ និងដើម្បីយល់កាន់​តែច្បាស់ទៅលើ​ច្បាប់ចរាចរណ៍​កាន់តែខ្លាំងនោះ នៅព្រឹកថ្ងៃទី​១៣ ខែមីនា ឆ្នាំ២០១៦នេះ សាខាសមាគម​បញ្ញាវន្ត និងយុវជនស្ម័គ្រចិត្ត (យុវជនក្រុ១២) ប្រចាំខេត្តកោះកុង បានចែកមួកសុវត្ថិភាព ជូនដល់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និងអ្នករត់ម៉ូតូឌុប សរុបចំនួន៣៩៦នាក់។

ពិធីសំណេះសំណាលស្តីពីច្បាប់ចរាចរណ៍ និងចែកជូនមួកសុវត្ថិភាពនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប៊ុន លើត អភិបាលខេត្តកោះកុង និងមានការចូលរួមពីលោក ហាក់ ឡេង ប្រធានសមាគម​បញ្ញាវន្ត និង​យុវជនក្រុម១២ សាខាខេត្តកោះកុង ព្រមទាំងសមាជិកសមាជិកាក្រោមឱវាទ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

លោក ប៊ុន លើត បានថ្លែងថា ថ្ងៃនេះលោកមានមោទនភាព​ភាពណាស់ ដែលបានបងប្អូនមកចូលរួមស្តាប់ ពីការពន្យល់ និងការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ គឺដើម្បីយល់ដឹងកាន់តែខ្លាំង ហើយធ្វើ​ឲ្យយើង​ទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងពេលបើកបរពីព្រោះគ្រោះថ្នាក់យើងមើលពំុឃើញនោះទេ។ ហេតុនេះយើងត្រូវត្រូវចេះ​យោគយល់គ្នាទៅវិញ​ទៅមកនេះជាលក្ខណៈ​ល្អប្រសើរ ហើយលោកសូមឲ្យនៅពេល​មានជាតិស្រវឹង​ចូលក្នុងខ្លួន​កំុបើកបរឲ្យសោះ​ជៀសវាងគ្រោះថ្នាក់ ៕