(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥៩៩នាក់ ខណៈជាសះស្បើយ៥០២នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៦៩លាន ៦២ម៉ឺននាក់ ស្លាប់ជាង ៣លាន ៥២ម៉ឺននាក់ និងជាសះស្បើយជាង ១៥១លាន ៣៣ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ២នាក់បន្ថែមទៀត

៤៖ ឥណ្ឌារាយការណ៍ពីអ្នកស្លាប់ជាង ៣,៦០០នាក់ ដោយសារកូវីដ-១៩ និងឆ្លងថ្មីៗជាង ១៨៦,០០០នាក់

៥៖ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) តាមប្រព័ន្ធវីដេអូ ចុងខែនេះ

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ២.៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៣០នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៧៖ រដ្ឋបាលខេត្តកណ្តាល អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ចំពោះផ្សាររដ្ឋទាំងអស់

៨៖ ថៃរាយការណ៍ពីអ្នកជំងឺកូវីដ-១៩ចំនួន ៣៤នាក់ទៀតស្លាប់ និងមនុស្ស ៣,៧៥៩នាក់ឆ្លង នៅក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

៩៖ ជនញៀនថ្នាំកើតជំងឺកូវីដ១៩ ដែលសម្លាប់មន្ត្រីយោធា ដើម្បីចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក បានស្លាប់ដោយសារគាំងបេះដូង ព្រោះអំណាចថ្នាំញៀន

១០៖ សហរដ្ឋអាមេរិកអំពាវនាវឲ្យ WHO បើកការស៊ើបអង្កេតដំណាក់កាលទី២ ដើម្បីស្វែងរកប្រភពដើមកូវីដ-១៩

១១៖ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ចាក់ដូសទី១ បានជាង ៨៣ម៉ឺននាក់, ដូសទី២ ចាក់បានជាង ៥១ម៉ឺននាក់

១២៖ អង់គ្លេសរាយការណ៍ពី «វីរុសកូវីដ-១៩ បំប្លែងថ្មី» ដែលរកឃើញដំបូងបំផុតនៅថៃ

១៣៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែឧសភានេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង ៣.៩២លាននាក់ ស្លាប់ជាង ៧.៧១ម៉ឺននាក់

១៤៖ មីយ៉ាន់ម៉ានឹងចែកចាយវ៉ាក់សាំង Sinopharm ទៅកាន់រដ្ឋនានា ក្រោយទទួលបានជំនួយពីចិន

១៥៖ វ៉ាក់សាំង Sinopharm ត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងប្រទេសថៃ

១៦៖ មហាសេដ្ឋីហុងកុង Jimmy Lai ដែលកំពុងជាប់ពន្ធនាគារ ប្រឈមការផ្តន្ទាទោសដោយឡែកផ្សេងទៀត ជុំវិញសកម្មភាពប្រមូលផ្តុំគ្នាខុសច្បាប់

១៧៖ អាមេរិកប្រាប់រុស្ស៊ីថានឹងមិនត្រឡប់ចូលសន្ធិសញ្ញាគ្រប់គ្រងអាវុធ Open Skies វិញទេ

១៨៖ កញ្ចប់ថវិការបស់លោក ចូ បៃដិន នឹងធ្វើឱ្យមានឱនភាព ១.៨ទ្រីលានដុល្លារ ដល់ផែនការចំណាយហិរញ្ញវត្ថុ

- ព័ត៌មាន Fresh News Plus

១៖ សម្ដេចពិជ័យសេនា ទៀ បាញ់ បានឯកភាពលើការកំណត់ប្រភេទកីឡា និងទីតាំង នៃទីលានប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣

២៖ ព័រទុយហ្គាល់ បន្ធូរបន្ថយវិធានការសុវត្ថិភាព ចំពោះអ្នកគាំទ្រអង់គ្លេស សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ Champions League

៣៖ ក្លិប Valencia តែងតាំងលោក Bordalas ជាអ្នកចាត់ការទូទៅថ្មី

៤៖ Samsung និងក្រុមហ៊ុនឱសថស្ថានយក្សអាល្លឺម៉ង់ Bayer បោះទុន ៩០លានដុល្លាររួមគ្នា វិនិយោគលើកម្មវិធី AI Doctor

៥៖ សោកស្តាយណាស់! តារាចម្រៀង ស៉ិន ឧត្តមផល្លា ទទួលមរណភាព នាព្រឹកមិញនេះ ដោយសារជំងឺមហារីកខួរក្បាល

៦៖ អ្នកសិល្បៈល្បីៗ សម្តែងក្តីអាឡេះអាល័យ ក្រោយដឹងថា តារាចម្រៀង ស៉ិន ឧត្តមផល្លា ស្លាប់ដោយសារជំងឺមហារីក

៧៖ Apple កំពុងរៀបចំយុទ្ធសាស្ត្រទាញយកអតិថិជនប្រើប្រាស់ស្មាតហ្វូន LG ខណៈដែល Samsung កំពុងមានព្រៀបជាង