(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះ សាលាអន្តរជាតិ American Bridge បានរៀបចំការប្រកួតកីឡា​បាល់ទាត់ជុំទី១ សប្តាហ៍ទី២ រវាងសាខា និងសាខា នៅទីលាន។

ដោយនៅ​វេលាព្រឹកថ្ងៃអាទិត្យនេះ មានការប្រកួតចំនួន២គូ រវាងសាខាទី១១ ប្រកួតជាមួយសាខាទី០២ និងសាខាទី០៦ ប្រកួតជាមួយសាខាទី០៩។  ចំណែកពេលរសៀលគឺមានសាខាទី១៤ ប្រកួតជាមួយសាខាទី០៣ និងសាខាទី០៤ ប្រកួតជាមួយសាខាទី១៣ ដើម្បីសន្សំពិន្ទុ ឈានទៅវគ្គបន្ត។

សូមជំរាបថា សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ បានបើកដំណើរការចំនួន១៧សាខាហើយ ក្រោយពីមានការគាំទ្រពីសម្រាក់បងប្អូនជាមាតាបិតា។ ចំពោះសាខាទី១៧ ទើបនឹងសម្ពោធនៅថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅថ្មីៗ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងវិថីសិក្សាអប់រំនេះ៕