(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០១៦ សូមយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងសប្តាហ៍​នេះ (Top Ten News Weekly) ចំនួន១០ ផ្សាយជូនលោកអ្នក នៅថ្ងៃអាទិត្យសំរាកចុងសប្តាហ៍នេះ !

#1: សម្តេចក្រឡាហោម ស ខេង៖ ចាប់ពីថ្ងៃទី១៥ ខែមីនាតទៅ នគរបាលចរាចរណ៍​នឹងបង្កើន​ការអនុវត្តច្បាប់ ធ្វើការពិន័យ​យ៉ាងម៉ឺងម៉ាត់

#2: ធនាគារជាតិនៃកម្ពុជា ហាមដាច់​ខាត​យកអត្តសញ្ញាណ​បណ្ណ សៀវភៅគ្រួសារ ឬសៀវភៅ​​ស្នាក់នៅ ដើម្បីធានា​លើ​ការខ្ចី​ប្រាក់

#3: ប្រធានបក្សអំណាចខ្មែរ៖ «អ្នកវិភាគមួយចំនួនជាប្រភេទមនុស្សថ្នាំពុល បន្លំខ្លួនក្នុងដបថ្នាំប៉ូវ បោកបញ្ឆោតសម្លាប់អ្នកប្រើ»

#4: ដោយសារក្តីអាណិតអាសូរ និងឃើញពីការតស៊ូ សម្តេចតេជោ សម្រេចផ្តល់ផ្ទះថ្ម១ខ្នង និងដីសម្រាប់ដាំបន្លែ ដល់គ្រួសារជនពិការក្រីក្រ

#5: លោក ឯម ច័ន្ទមករា រំភើបចិត្តនូវការសណ្តោស​ប្រណីរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះជនពិការ

#6: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អនុសាសន៍សំខាន់ៗបួនចំណុច ទៅកាន់ប្រពលរដ្ឋ៣៤១១គ្រួសារ ក្នុងខេត្ដឧត្ដរមានជ័យ

#7: លោក ប៉ា សុជាតិវង្ស បញ្ជាឲ្យសមត្ថកិច្ច​ចាប់រថយន្ត​ដឹកដី ដឹកខ្សាច់ និងទំនិញ​សំពីង​​សំពោង​ចូលក្រុង

#8: អគ្គនាយករដ្ឋានគយ និងរដ្ឋាករ រំលឹកឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ ប្រញាប់ទៅបង់ពន្ធឲ្យបានមុនថ្ងៃទី១៩ ខែមីនា

#9: ខ្មែរនៅបារាំង ស្នើលោក សម រង្ស៊ី សុំទោសជាសាធារណៈចំពោះការប្រមាថតម្លៃរបស់ពួកគេ ដែលបានចុច Like Facebook នាយករដ្ឋមន្រ្តី

#10: Facebook: វគ្គពិសេស ! លោក កឹម សុខា និយាយទូរស័ព្ទជាមួយម្ចាស់ហាងកាត់សក់ «ខ្មែរអង្គរ»