(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី២៦ ខែឧសភានេះ បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៥នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៤។

អ្នកជំងឺកូវីដ១៩ ត្រូវរកឃើញថ្មី ក្នុងស្រុកទាំង៤នោះ រួមមានដូចខាងក្រោម៖

១៖ ស្រុកពាមជរ ចំនួន១៥នាក់
២៖ ស្រុកពារាំង ចំនួន២នាក់
៣៖ ស្រុកមេសាង ចំនួន៥នាក់
៤៖ ស្រុកព្រះស្តេច ចំនួន៣នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២៥នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

រដ្ឋបាលខេត្តបានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕