(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០៥នាក់បន្ថែមទៀត (ស្រី០១នាក់) មកពីរាជធានីភ្នំពេញ ០៣នាក់ និងថៃ ០២នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៩៧នាក់ (ស្រី៤៧នាក់) ក្នុងនោះជាសះស្បើយ ចំនួន១៧ករណី (ស្រី០៨នាក់) មរណៈភាព ចំនួន០១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៧៩ករណី (ស្រី៣៨នាក់)។

គួរបញ្ជាក់ថា ករណីវិជ្ជមានថ្មីខាងលើ គឺជាករណីនាំចូល មិនមែនជាករណីផ្ទុះក្នុងសហគមន៍ទេ៕