(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៦៦០នាក់ ខណៈជាសះស្បើយ៧៥០នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៦៨លាន ៥១ម៉ឺននាក់ ស្លាប់ជាង ៣លាន ៤៩ម៉ឺននាក់ និងជាសះស្បើយជាង ១៥០លាននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ៧នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ចំនួន ៤,១៥៧នាក់ស្លាប់ និងមនុស្សជាង ២សែននាក់ទៀតឆ្លង ក្នុងរបាយការណ៍ថ្ងៃពុធនេះ

៥៖ អភិបាលរាជធានីភ្នំពេញ អះអាងថា ខណ្ឌមួយចំនួនផ្ទុះជំងឺកូវីដ១៩ឡើងវិញ និងបញ្ជាឲ្យអាជ្ញាធរចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងទាំងនោះ*

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ២.២ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៦៩នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៧៖ ចូលរួមសោកស្តាយ៖ អ្នកជំងឺកូវីដញៀនថ្នាំម្នាក់ លួចវាយមន្ត្រីយោធាស្លាប់ រត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក

៨៖ ថៃរាយការណ៍ពីអ្នកជំងឺកូវីដ-១៩ ស្លាប់ច្រើនបំផុត «៤១នាក់ក្នុង១ថ្ងៃ» ខណៈមនុស្ស ២,៤៥៥នាក់ទៀតឆ្លង

៩៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែឧសភានេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង ៣.៨៧លាននាក់ ស្លាប់ជាង ៧.៦៣ម៉ឺននាក់

១០៖ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ចាក់ដូសទី១ បានជាង ៧៨ម៉ឺននាក់, ដូសទី២ ចាក់បានជាង ៤៣ម៉ឺននាក់

១១៖ WHO៖ កូវីដ-១៩បំប្លែងខ្លួនថ្មីឥណ្ឌា ឆ្លងរាលដាលដល់ប្រទេស និងដែនដីចំនួន៥៣ នៅជុំវិញពិភពលោក

១២៖ ទីបំផុតមនុស្សពេញវ័យជាង ៥០% នៅសហរដ្ឋអាមេរិក «បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់ដូស» ដែលលឿនជាងគោលដៅលោក ចូ បៃដិន បានកំណត់

១៣៖ ប្អូនស្រីលោក George Floyd និយាយថា លោក ចូ បៃដិន ក្បត់ពាក្យសន្យាជុំវិញច្បាប់កំណែទម្រង់ស្ថាប័នប៉ូលិសអាមេរិក នាឱកាសខួប១ឆ្នាំនៃការស្លាប់របស់លោក Floyd

១៤៖ លោក បៃដិន និងលោក ពូទីន នឹងជួបប្រជុំគ្នាផ្ទាល់ជាលើកដំបូងនៅប្រទេសស្វីស នាខែក្រោយនេះ

១៥៖ ករណីឆ្លងកូវីដ-១៩ នៅថៃ ដែលរកឃើញចាប់ពីខែមេសាមក គឺ៩៣ភាគរយ ជាវីរុសបំប្លែងថ្មី មានប្រភពមកពីចក្រភពអង់គ្លេស

១៦៖ បទវិភាគអន្តរជាតិ៖ ប្រធានបទពិភាក្សាអំពី «ចិនតៃវ៉ាន់ចូលរួម មហាសន្និបាតសុខភាពពិភពលោក» គួរតែបញ្ចប់ហើយ

១៧៖ តើការបិទខ្ទប់ការនាំចេញវ៉ាក់សាំងរបស់ឥណ្ឌា នឹងបំផ្លាញក្ដីសង្ឃឹមកម្ចាត់កូវីដ-១៩ ឬ?

- ព័ត៌មាន Fresh News Plus

១៖ គ្រូ Man Utd លើកឡើងថា ការឈ្នះ Villarreal នៃវគ្គផ្តាច់ព្រ័ត្រ Europa League នឹងក្លាយជាការបោះជំហានរឹងមាំទៅថ្ងៃអនាគត

២៖ UEFA ចាប់ផ្តើមរករឿង ដើម្បីដាក់ទណ្ឌកម្ម Barcelona, Real និង Juventus ករណីបង្កើត Super League

៣៖ Huawei មានផែនការដាក់ឱ្យប្រើប្រព័ន្ធដំណើរការ HarmonyOS ជំនួស Android នៅដើមខែក្រោយ

៤៖ លោក Galtier លាឈប់ពីតំណែងគ្រូបង្វឹក Lille ក្រោយដឹកនាំក្លិបនេះឈ្នះជើងឯក Ligue 1 បាន ២ថ្ងៃ

៥៖ Facebook ឆ្លើយតបទៅកាន់រដ្ឋាភិបាលឥណ្ឌាថា គោលការណ៍ថ្មីគឺជា «អាទិភាពខ្ពស់បំផុត»

៦៖ ក្រោយទទួលរងនូវភាពអយុត្តិធម៌ តារាសម្តែង ដេននី ក្វាន់ នឹងបន្តទាមទារភាពយុត្តិធម៌ដល់ខ្លួន ក្នុងរឿងក្ដីជាមួយម្ចាស់សណ្ឋាគារសមុទ្រមាស

៧៖ តារាចម្រៀង CL នឹងធ្វើជាគណៈកម្មការក្នុងកម្មវិធី «Superband 2» របស់ទូរទស្សន៍ JTBC

៨៖ តារាសម្តែងល្បីអាមេរិក ចន ស៉ីណា ចេញមុខសុំទោសអ្នកគាំទ្រចិន ក្រោយហៅតៃវ៉ាន់ថាជា «ប្រទេស» អំឡុងពេលផ្តល់កិច្ចសម្ភាសន៍

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com