(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសផ្លូវ និងអគារនៅតាមបណ្ដាអង្គភាពនានាក្នុងភូមិសាស្ត្រយោធភូមិភាគទី៥។

សមិទ្ធផលទាំងនេះគឺសុទ្ធតែជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

អគារដែលកំពុងកសាងនេះរួមមាន អគារទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ចំនួនមួយខ្នង អគារទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិនចំនួនមួយខ្នង ផ្លូវក្រាលកៅស៊ូប្រវែង ៦៧៦៥ ម៉ែត្រ (ចន្លោះផ្លូវបំបែកពីកងពលតូចថ្មើរជើងលេខ៥៣ ដល់ភូមិភ្នំកុយស្រុកសាលាក្រៅខេត្តប៉ៃលិន និងអគារស្នាក់នៅក្នុងកងពលតូចថ្មើរជើងលេខ៥៣ ចំនួនមួយខ្នង)។

បន្ទាប់មក គណៈប្រតិភូបានបន្តអញ្ជើញចុះទៅពិនិត្យមើលផ្លូវក្រាលកៅស៊ូ ឌីប៊ីអេសធីប្រវែង ៤៧០០ ម៉ែត្រនិងស្ពានចាក់បេតុងចំនួន ៣៦ ម៉ែដែលស្ថិតនៅក្នុងដែលស្ថិតនៅក្នុងភូមិសាស្ត្រមណ្ឌលអភិវឌ្ឍតេជោភ្នំឆត្រ ៣១៧ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ៕